សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូចូលជួបសវនាកា និងសម្តែងការគួរសម ជាមួយឧត្តម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម


នៅថ្ងៃទី ២ នៃដំណើរទស្សកិច្ចផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូចូលជួបសវនាកា និងសម្តែងការគួរសម ជាមួយឯកឧត្តម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវេលាម៉ោង ១៦ រសៀល នាថ្ងៃទី២៤ ខែមិនថុនា ឆ្នាំ២០១៧ នៅវិមានប្រធានរដ្ឋ នាទីក្រុងហាណូយ។
នៅក្នុងជំនួបសវនាកា ឯកឧត្តមប្រធានរដ្ឋបានសម្តែងនូវកិច្ចស្វាគមន៍ទទួលរាក់ទាក់់កក់ក្តៅបំផុតចំពោះសម្តេចប្រធាន និងគណៈប្រតិភូ និងបានចាត់ទុកដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ និងជាប្រវត្តិសាស្រ្តស្របពេលនឹងការប្រារព្ធអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា_វៀតណាម ដែលបានស្ថាបនាឡើងដោយព្រះករុណា សម្តេចព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧត្តម ប្រធានរដ្ឋវៀតណាម តាំងពីកន្លះសតវត្សកន្លងទៅ។