បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២២ ខែឆ្នូ នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៤.៦លាននាក់ ស្លាប់ជាង ៣០ម៉ឺននាក់


គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៦៣២,៩៩៨នាក់ហើយ ដែលកើនឡើងជាង២មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០០,៩២៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦០,៨៩៣នាក់ (ស្លាប់ ១៤៤,០២៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៣៧,៧១៩នាក់ (ស្លាប់ ៥០,៧៩៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧២៤,៦៨៤នាក់ (ស្លាប់ ៣១,១៩២នាក់)
* ថៃ ឆ្លងចំនួន ២,១៩៦,៥២៩នាក់ (ស្លាប់ ២១,៤៤០នាក់)
* វៀតណាម ឆ្លងចំនួន ១,៥៧១,៧៨០នាក់ (ស្លាប់៣០,០៤១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៨,៦៣៩នាក់ (ស្លាប់ ១៩,២៣០នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៧៦,៣៨៥នាក់ (ស្លាប់ ៨១៧នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៤២៧នាក់ (ស្លាប់ ៣,០០៥នាក់)
* ទ្បាវ ឆ្លងចំនួន ១០០,៥២៤នាក់ (ស្លាប់ ២៨៤នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៤១៨នាក់ (ស្លាប់៩៨នាក់)៕