ឯកឧត្តម ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរ ខួប៩ឆ្នាំនៃការបង្កើតសមាគមTYDA


ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានចូលរួមអបអរសាទរ ខួប៩ឆ្នាំ នៃការបង្កើតសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានធ្វើការអរគុណដល់សមាជិកសមាជិការទាំងអស់ ដែលបានខិតខំស្ម័គ្រចិត្តប្រឹងប្រែងជួយដល់ប្រជាពលរដ្ធខ្មែរ រាប់ម៉ឺននាក់ក្នុងរយះពេល៩ឆ្នាំនេះជាមួយសមាគម។

ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ផងដែរចំពោះសប្បុរសជន និងដៃគូទាំងអស់ដែលបានចូលរួមជួយគាំទ្រដល់សមាគម។

ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា TYDA នឹងបន្តសកម្មភាពក្នុងការជួយដល់ប្រជាជនខ្មែរក្នុងស្មារតីស្ម័គ្រចិត្ត និងសាមគ្គីគ្នាយ៉ាងមុតមាំ៕