សម្តេចតេជោ ហ៊ុន សែន ព្រមានដកអភិបាលខេត្តណាដែលជំពាក់លុយក្រុមហ៊ុន លី ឈួង រឿងឃុបឃិតគ្នាសាងសង់គម្រោងនានាដោយមិនមានការដេញថ្លៃ ហើយសម្តេចបញ្ជាឱ្យអភិបាលខេត្តទាំងអស់បញ្ឈប់គម្រោងបែបនេះជាបន្ទាន់


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃចន្ទនេះ ព្រមានដកអភិបាលខេត្តណាដែលជំពាក់លុយ ក្រុមហ៊ុន លី ឈួង រឿងឃុបឃិតគ្នាសាងសង់មុនទើបធ្វើការទូទាត់ប្រាក់តាមក្រោយ ដោយមិនមានការដេញថ្លៃ ហើយសម្តេចក៏បានបញ្ជាឱ្យអភិបាលរាជធានីខេត្ត និងស្ថាប័នរដ្ឋទាំងអស់ បញ្ឈប់គម្រោងបែបនេះជាបន្ទាន់។

ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ។