សិក្ខាសាលា ស្តីពី ការពិគ្រោះយោបល់ សេចក្តីព្រាងគោលនយោបាយគ្រប់គ្រងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង


នាព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាល ខេត្តព្រះសីហនុ បើកសិក្ខាសាលា ស្តីពីការពិគ្រោះយោបល់ សេចក្តីព្រាងគោលនយោបាយ គ្រប់គ្រងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុ បំណង ក្រោមអធិបតីភាពឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលមានតំណាងអភិបាលខេត្តជាប់មាត់ សមុទ្រចូលរួម មានខេត្តកោះកុង កំពត និងខេត្តកែប។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអរគុណវត្តមានលោកជំទាវ ឯកឧត្តមតំណាងរដ្ឋបាលខេត្តទាំងបីជាប់សមុទ្រ អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញ ខេត្តមេឃុំ ចៅសង្កាត់ ស្មៀនចូលរួមសិក្ខាសាលា ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណងមាន៧ចំណុចគឺ៖ ១.រាជរដ្ឋាភិបាលដាក់ចេញគោលនយោ បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋ កិច្ចពិសេស គំរូពហុបំណង។ ២.ចក្ខុវិស័យឆ្នាំ២០៣៨ ខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រង ប្រើប្រាស់ បែងចែក និងអភិវឌ្ឍន៍ប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍ខេត្ត ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងជាទីក្រុងអាស៊ាន នៃប៉ូលអភិវឌ្ឍន៍ជាតិទំនើបប្រកប ដោយចីរភាព ជាមជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូល អន្តរជាតិ មជ្ឈមណ្ឌលភស្តុភាជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសាកល លោក។

៣.គោលបំណង ការប្រើប្រាស់ដីធ្លី ការបែងចែកដី ការអភិវឌ្ឍដែនដីនគរូប នីយកម្ម អភិវឌ្ឍន៍ខេត្តប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នមានភាពទាក់ ទាញ និងឧត្ដមភាពប្រកួត ប្រជែងសំដៅរួមចំណែកប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់។ ៤.យុទ្ធ សាស្ត្រអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី ការគ្រប់គ្រង ការអភិវឌ្ឍ តំបន់ឆ្នេរ សមុទ្រកម្ពុជា អនុវិស័យបែង ចែកដីធ្លី ការគ្រប់គ្រង និងអភិវឌ្ឍន៍ វិស័យសំណង់ យុទ្ធសាស្ត្រសមាហរណ កម្មវិស័យពាក់ព័ន្ធទៅនឹងដីធ្លី ការពង្រឹងការគ្រប់ គ្រងអភិបាល កិច្ចល្អ និងស្ថាប័នយុទ្ធសាស្ត្រទាក់ទាញការវិនិយោគ និងធនធាន ការគ្រប់គ្រង ហានិភ័យ សំខាន់ៗនិងបង្ការគ្រោះមហន្តរាយធម្មជាតិ។ ៥.ផែនការសកម្មភាពអភិវឌ្ឍន៍ ខេត្តព្រះ សីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងកំណត់រយៈពេលខ្លី(២០២១-២០២៥) រយៈពេល មធ្យម (២០២៥-២០៣០) រយៈពេលវែង (២០៣០-២០៣៨)។

៦.ក្របខ័ណ្ឌអនុវត្ត ន៍និង យន្តការដឹកនាំសម្របសម្រួលតាមដាន វាយតម្លៃ ដើម្បីធានាប្រសិទ្ធភាពនៃការអនុ វត្តគោល នយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី អង្គភាពថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្រសួងស្ថាប័នពាក់ ព័ន្ធត្រូវរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តន៍តាមដានវាយ តម្លៃត្រួតពិនិត្យ ឆ្លើយតបទៅ នឹងយុទ្ធសាស្ត្រតាមវិស័យក្នុងការ គ្រប់គ្រងដីធ្លី និងធនធានធម្មជាតិឱ្យមាន និរន្តរភាពស្រប តាមចក្ខុវិស័យនៃគោលនយោបាយ ។ ៧.សេចក្តីសន្និដ្ឋាន សកម្មភាពទាំង នេះត្រូវប្រើប្រាស់ ជាមូលដ្ឋានសម្រាប់ រៀបចំសកម្មភាពរបស់អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមដាន ត្រួតពិនិត្យធានាបាននូវការអនុវត្តន៍ប្រកបដោយការ ទទួលខុសត្រូវ ប្រសិទ្ធភាព ពីក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងប្រជាពលរដ្ឋសំដៅសម្រេចឱ្យ បានចក្ខុវិស័យ ដើម្បីធានា តម្រូវការ នៃការអភិវឌ្ឍសេដ្ឋ កិច្ច សង្គមជាក់ស្ដែង។

ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូប នីយកម្ម និងសំណង់ មានប្រសាសន៍ បើកសិក្ខាថា ផ្អែកលើក្របខ័ណ្ឌនៃការសិក្សាស្រាវ ជ្រាវទិន្នន័យ តាមរយៈកំណែទម្រង់ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិយុទ្ធសាស្ត្រចតុកោណដំណាក់កាលជា បន្តបន្ទាប់ ឆ្លើយតបការផ្លាស់ប្ដូរមុខព្រួញរីកចម្រើនសេដ្ឋកិច្ចមានសក្តានុពលក្នុងការលើក កម្ពស់សេដ្ឋកិច្ចកម្ពុជាមានវឌ្ឍនភាព និងស្របតាមនិន្នាការតំបន់ និងពិភពលោក។

រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដោយកំណត់ប្រែ ក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ គោល នយោបាយគ្រប់គ្រង និងប្រើប្រាស់ដី ដើម្បីអភិវឌ្ឍខេត្តព្រះ សីហនុ សំដៅរៀបចំគោល នយោបាយគ្រប់គ្រងវិស័យដីធ្លី ក្នុងនេះមានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី អនុវិស័យបែងចែកដីធ្លី លំនៅឋានការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យសំណង់ ការគ្រប់គ្រង អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ មានការចូលរួមយ៉ាងសកម្ម ពីវិស័យ ពាក់ព័ន្ធការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ និងធ្វើសមាហរណកម្ម វិស័យ ពាក់ព័ន្ធដីធ្លី ផ្អែកលើមូលដ្ឋាន គោលនយោបាយដីធ្លី សៀវភៅសដីធ្លី គោល នយោបាយជាតិ ស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ គោលនយោបាយអភិវឌ្ឍន៍ ប្រើប្រាស់ដី ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មានគោលដៅតម្រង់ទិស កំណត់ការគ្រប់គ្រងប្រើប្រាស់តាមបែបគំរូថ្មី ផ្អែកលើកត្តាភូមិសាស្ត្រ នៃតំបន់ឆ្នេរសមុទ្រ កម្ពុជា កត្តាធនធានធម្មជាតិ បរិស្ថាន វប្បធម៌ និងតម្រូវការវិវឌ្ឍសេដ្ឋកិច្ច សង្គមស្របតាម គោលនយោបាយច្បាប់ បទដ្ឋានគតិយុត្តព្រមទាំងការសិក្សាស្រាវជ្រាវពីអន្តរជាតិមាន កូរ៉េខាងត្បូង ចក្រភពអង់គ្លេស ហូឡង់ ម៉ាឡេស៊ី ជប៉ុន ចិន ម៉ូណាកូជាដើម។ គោលនយោ បាយនេះមានវិសាលភាពគ្របដណ្តប់លើដែនដី នៃខេត្តព្រះសីហនុតាមបណ្ដោញផ្លូវជាតិ លេខ៤ និងផ្លូវល្បឿនលឿន។

ឯកឧត្តមបានបន្តថា សិក្ខាសាលានេះមានសារៈសំខាន់ សម្រាប់ជាចក្ខុវិស័យ គោលនយោបាយកំណត់ឆ្នាំ២០៣៨ រយៈពេល ១៥ឆ្នាំខាងមុខទៀត ដែលជាសរសរស្តម្ភដល់ វិស័យពាក់ព័ន្ធអភិបាលកិច្ចល្អ ទាក់ទាញអ្នកវិនិយោគ និងការបង្ការគ្រោះមហន្តរាយ ព្រម ទាំងផែនការសកម្មភាពទាំង៨១ ដែលជាវិធានការ គោលនយោបាយសម្រេចគោលដៅ ប្រែ ក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋ កិច្ចពិសេសគំរូពហុបំណង នាពេលខាងមុខ៕