សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ជូនគណៈប្រតិភូក្រុមហ៊ុន SHOUGANG FUND ចូលជួបសម្ដែងការគួរសម


ព្រឹកថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន SHOUGANG FUND ចូលជួបសម្ដែងការគួរសម ។
លោក Ye Qian ប្រធានក្រុមហ៊ុនបានជំរាបជូនសម្ដេចអំពីគោលបំណងនៃការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងសិក្សាស្រាវជ្រាវដើម្បីឈានទៅកសាងផ្លូវហាយវ៉េមួយខ្សែពីភ្នំពេញទៅប៉ោយប៉ែត។
សម្ដេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ និងអបអរសាទរចំពោះគំរោងនៃការវិនិយោគទុននោះ សម្ដេចលើកទឹកចិត្តឲ្យក្រុមហ៊ុនទាក់ទងផ្ទាល់ជាមួយក្រសួងដែលមានការពាក់ព័ន្ធដើម្បីលើកសំណើជូនរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច៕