ឯកឧត្តម អ៊ុ សារឹទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី១


នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ព្រមទាំងលើកទិសដៅការងារសម្រាប់អនុវត្តប្រចាំខែកក្កដា និងឆមាសទី២ ឆ្នាំ២០១៧ នៅសាលសិក្ខាសាលលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។