មូលនិធិសម្តេចក្រឡាហោម ស ខេង ផ្តល់ជូនដល់ស្រ្តីសម្រាលកូន ៣គ្រួសារ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន


ស្ត្រីទើបសម្រាលកូន៣គ្រួសារនៅស្រុកសាលាក្រៅ​ទទួលបានថវិកាមូលនិធិ​សម្តេច​ក្រឡា​ហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និងជាអនុប្រធាន​គណបក្សប្រជាជនកម្ពុជា ។ ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧ ក្រុមការងារ​មូល​និធិសម្តេចក្រឡាហោម ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន ដឹកនាំដោយលោក ម៉ី វុទ្ធារ៉ា ប្រធានក្រុម​ការងារមូលនិធិ ក្នុងនាម​លោកជំទាវ បាន ស្រីមុំ អនុប្រធានមូលនិធិ​ប្រចាំខេត្ត និងជាអ្នក​តំណាងរាស្ត្រគណបក្ស​ប្រជាជនកម្ពុជាមណ្ឌល​ប៉ៃលិន បាន​អញ្ជើញជួបសួរ​សុខទុក្ខ និងនាំយក​ ថវិកា មូលនិធិសម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន ផ្តល់ជូនដល់ស្រ្តីសម្រាលកូន ៣គ្រួសារ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្នុង​មួយ​គ្រួសារៗទទួលបានថវិកា​មូល​និធិចំនួន ២០០,០០០រៀល​(ពីរសែនរៀល​គត់)។ ក្នុងឱកាសនោះ ក្រុមការងារបាននាំបណ្តាំផ្ញើ​សួរ​សុខទុក្ខ និងចូលរួមអបអរសាទរដល់​សមាជិក​គ្រួសារថ្មី ពីសំណាក់សម្តេចក្រឡា​ហោម ស ខេង ជូនប្រជាពលរដ្ឋសម្រាល​កូនទាំង៣គ្រួសារ នា​ពេលនេះ ដោយជា​និច្ចកាល សម្តេចក្រឡាហោម និងក្រុមការ​ងារគណបក្សប្រជាជនកម្ពុជាទាំងអស់ បានគិតគូយកចិត្តទុកដាក់ពីសុខ និងទុក្ខ​របស់​ប្រជាពលរដ្ឋគ្រប់ៗរូប ទូទាំងប្រទេស តាមរយៈអ្នកតំណាងរាស្រ្តនិងក្រុមការងារ​គ្រប់លំដាប់ថ្នាក់​គណបក្សប្រជាជនកម្ពុជា ។