មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ដំឡើងម៉ាស៊ីនបូមទឹកសង្គ្រោះដំណាំស្រូវជួនបងប្អូនប្រជាកសិករ


នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៧ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម (៦៥ សេះ) ចំនួន ០២ គ្រឿង បន្ថែមទៀត ដើម្បីអន្តរាគមន៍បូមទឹកទៅសង្គ្រោះដំណាំស្រូវជួបការខ្វះខាតទឹករបស់បងប្អូនប្រជាកសិករ ប្រមាណ ៨៦៧ ហិកតា នៅក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។ មកដល់ពេលនេះ ការអន្តរាគមន៍សង្គ្រោះស្រូវនៅក្នុងឃុំភ្នំលៀប ក្រុមការងារមន្ទីរ បានប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម សរុបចំនួន ០៣ គ្រឿង ក្នុងនោះ ០២ គ្រឿង បូមយកទឹកពីអូររន្ទះបាញ់ និង ០១ គ្រឿងទៀត បូមយកទឹកពីស្ទឹងភ្នំលៀប ៕