ឯកឧត្តម សុខ ឥសាន ជំរុញអោយផ្លាស់ប្តូរ មេឃុំដែលមិនចេះអក្សរ


ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា មិនជំទាស់នឹងការដាក់បេក្ខជនមានកម្រិតវប្បធម៌ទាបនោះទេ ប៉ុន្តែលោកថា មេឃុំទាំងអស់ត្រូវតែអាចអាន និងសរសេរអក្សខ្មែរ បើមិនដូច្នោះទេ នឹងមានការលំបាកច្រើនក្នុងការបំពេញតួនាទីរបស់គាត់។

ឯកឧត្តម ថ្លែងថា៖ «បើគាត់ធ្វើការទៅមិនកើត ឬវាធ្វើឱ្យប៉ះពាល់ដល់ដំណើរការការងារបម្រើដល់ប្រជាពលរដ្ឋ គាត់គួរតែលាលែងពីតំណែង ហើយអ្នកឈរនៅលេខរៀងបន្ទាប់ពីគាត់ ត្រូវឡើងជំនួស តំណែងរបស់គាត់»