អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត សម្រេចចុះ “តំបន់ប្រាសាទសំបូរព្រៃគុហ៍” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក


ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត និងអនុវត្តន៍តាមការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅម៉ោង ១២:០០ នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅសាធារណរដ្ឋកូរ៉េ ស្មើនឹងម៉ោង ១០:០០ព្រឹក នៅកម្ពុជា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃសា្ថនឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និង និងប្រជាពលរដ្ឋខ្មែរ បានចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលគណៈកម្មាការបេតិកភណ្ឌពិភពលោក UNESCO បានសម្រេចចុះ “តំបន់ប្រាសាទសំបូរព្រៃគុហ៍” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។