ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញពិនិត្យមើលសកម្មភាពស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់


នៅរសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ និងមន្ត្រីជំនាញ បានអញ្ជើញពិនិត្យមើលសកម្មភាពស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ដែលមានប្រវែង ២១ គម តភ្ជាប់ពីផ្លូវជាតិលេខ ២ ត្រង់ចំនុច ឃុំអង្គប្រសាទ ឆ្លងកាត់ឃុំចំនួន ៤ គឺឃុំអង្គប្រសាទ ឃុំរាមអណ្តើក និងគោកព្រិច ស្រុកគីរីវង់ ខេត្តតាកែវ និងឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ។