កុមារកំព្រាចំនួន ៩០នាក់ បានទទួលសម្ភារៈសិក្សា និងឯកសណ្ឋានសិស្សានុសិស្ស ពីឯកឧត្តមវេជ្ជ.សុះ មុះសិន


នៅថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២២
ឯកឧត្តម វេជ្ជ. សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល​ជាមួយក្មេងកំព្រា​ នៃផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា​និងចែកសម្ភារៈសិក្សា និងសំលៀកបំពាក់ដល់កុមារកំព្រាចំនួន ៩០នាក់ នៅមជ្ឍមណ្ឌលផ្ទអេមីរ៉ាតសំរាប់ក្មេងកំព្រា ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ព្រែប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ពិធីនេះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិក សមាជិកា ក្រុមការងារសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា ផងដែរ។

ឯកឧត្តមបានផ្តាំផ្ញើរជូន កុមារកំព្រាអោយចេះស្រលាញ់គ្នា អោយប្រឹងប្រែងរៀនសូត្រ និងរស់នៅសរម្យជៀសវាងអោយឆ្ងាយកុំទៅប្រព្រឹត្តិអំពើដែលសង្គមស្អប់ខ្ពើម ដើម្បីបានក្លាយខ្លួនជាទំពាំងស្នងឫស្សី សម្រាប់សហគមន៌ និងសង្គមជាតិ

អំណោយផ្តល់ជូនកុមារកំព្រានៅថ្ងៃនេះរួមមានៈ
– ឯកសណ្ឋានសិស្សម្នាក់០២សម្រាប់
– សៀវភៅសរសេរចំនួន១៥ក្បាល ប៊ិច០២ដើម ខ្មៅដៃ បន្ទាត់ បន្ទាត់រ៉ាប៉ាទ័រ ដែលឈាន ប្រដាប់ខួងខ្មៅដៃ
– កន្សែងពោះគោ ម្នាក់១ឈុត
សំភារៈអនាម័យកុមារៈ​សាប៊ូដុសខ្លួន សាប៊ូបោកសម្លៀកបំពាក់ សាប៊ូកក់សក់ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ ច្រាស់បោកសម្លៀកបំពាក់កន្រ្តកសាប៊ូ និងថវិកាម្នាក់២០០០០រៀល
– រង្វាន់ និងថវិកាសម្រាប់សិស្សជ័យយលាភី លេខ ១ ដល់លេខ៣​ ទទួលបានថវិកាសរុបចំនួន៥៦០,០០០រៀល និងការដូជាសៀវភៅ មានចំនួន១៦នាក់ ។
សរុបថវិកាទាំងអស់ចំនួន២៥០០.១២ដុល្លារសហរដ្ឋអាមេរិក