ប្រព័ន្ធធារាសាស្ត្រត្រូវបាន និងកំពុងសាងសង់ជាបន្តបន្ទាប់ ក្នុងព្រះវិហារ


ព្រះវិហារ ៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងកងទ័ពនៅតាមខ្សែបន្ទាត់ព្រំដែន ពិសេសការផ្គត់ផ្គង់ទឹក ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រជាច្រើន ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងជាបន្តបន្ទាប់ សម្រាប់បម្រើដល់ការដាំដុះ ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃ នៅតំបន់ទាំងនោះ ។ គិតមកត្រឹមពាក់កណ្តាលឆ្នាំ ២០១៧ នេះ ប្រព័ន្ធធារាសាស្ត្រដែលត្រូវបាន និងកំពុងសាងសង់ជាបន្តបន្ទាប់នោះ រួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកអូរស្វាយ មានទីតាំងស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត (សាងសង់រួច) ។
២. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកកន្ទួត មានទីតាំងស្ថិតក្នុងភូមិចារ ឃុំកន្ទួត ស្រុកជាំក្សាន្ត (សាងសង់រួច) ។
៣. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹករំដោះស្រែ មានទីតាំងស្ថិតក្នុងភូមិរមតក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត (សាងសង់រួច) ។
៤. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកបសាម មានទីតាំងស្ថិតក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត (សាងសង់រួច) ។
៥. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកមរតកតេជោ មានទីតាំងស្ថិតក្នុងភូមិមរតក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត (សាងសង់រួច) ។
៦. ប្រព័ន្ធធារាសាស្ត្រ ប្រឡាយបសាម មានទីតាំងស្ថិតក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត (កំពុងសាងសង់) ។
៧. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកស៊ៀងច័ន្ទ មានទីតាំងស្ថិតក្នុងភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត (កំពុងសាងសង់) ។