ឯកឧត្តម ឡេង ប៊ុនតេង ដឹកនាំក្រុម គ្រូពេទ្យស្ម័គ្រចិត្តចុះសួរសុខទុកបងប្អូនប្រជាពលរដ្ឋដែលផ្ទុកជំងឺកូវីដ១៩ នៅខណ្ឌចំការមន


ព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានចុះសំណេះសំណាល និងព្យាបាលជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះដោយឥតគិតថ្លៃ ព្រមទាំងបាននាំយកអំណោយជាៈ ថ្នាំពេទ្យ, អង្ករ, មី និង ត្រីខ ព្រមទាំងសម្ភារៈមួយចំនួនទៀត ។