ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចភក្ដី ចុះសួរសុខទុកបងប្អូនប្រជាពលរដ្ឋដែលផ្ទុកជំងឺកូវីដ១៩ នៅខណ្ឌសែនសុខ


ព្រឹកថ្ងៃព្រហស្បតិ៍១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចភក្ដី សាយ ឈុំ បានចុះសំណេះសំណាល និងព្យាបាលជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងបាននាំយកអំណោយជាៈ ថ្នាំពេទ្យ, អង្ករ, មី និង ត្រីខ ព្រមទាំងសម្ភារៈមួយចំនួនទៀត ។