ចាស់ជរា ស្ត្រីមេម៉ាយ និង ប្រជាពលរដ្ឋខ្វះខាត ចំនួន២៥០គ្រួសារ ក្នុងស្រុកបារាយណ៏ ខេត្តកំពង់ធំ បានទទួលកញ្ចប់អាហារគ្រឿង បរិភោគឧបភោគពីឯកឧត្តមវេជ្ជ. សុះ មុះសិន


កាលពីរសៀលថ្ងៃចន្ទ១១ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុះ  មុះសិន សមាជិកគណៈកម្មការទី៨  និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខក្នុងពិធីសំណេះសំណាល និងផ្ដល់កញ្ចប់អាហារគ្រឿងបរិភោគឧបភោគ ខែបួស រ៉ាម៉ាឌន  ជូនចាស់ជរា ស្រ្តីមេម៉ាយ និងប្រជាពលរដ្ឋខ្វះខាត ចំនួន២៥០គ្រួសារ ដែលមកពីភូមិអង្គរបានទី៣ ភូមិត្រពាំងឈូក និងភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៏ខេត្តកំពង់ធំ ក្រោមគម្រោងឧបត្ថម្ភអង្គការហាសាណះ  នៅប្រទេសអាល្លឺម៉ង់ ផ្ដល់តាមរយៈសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវតំណាងរាស្រ្តខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ  អនុរដ្ឋលេខាធិការ លោកអភិបាលរងស្រុកបារាយណ៌៏សមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ សមាជិក សមាជិការយុវជន ស.ស.យ.ក ស្រុក និងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា ខេត្តកំពង់ធំ ផងដែរ  ។

ឯកឧត្តម សុះ មុះសិន បាននាំក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្ដីនឹករលឹកពីចម្ងាយ ។

សូមបញ្ជាក់ថាអំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋ និងចាស់ជរាចំនួន ២៥០គ្រួសារ  ដែលទទួលអំណោយជាកញ្ចប់អាហារគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ ៣៧៥០គីឡូក្រាម មី ២៥០០កញ្ចប់ ទឹកដោះគោ ១២៥០កំប៉ុង ប្រេងឆា ១២៥០ដប  អំបិល៧៥០គីឡូក្រាម ក្រោមការឧបត្ថម្ភពីអង្គការ ហាសាណះ នៃប្រទេសអាល្លឺម៉ង់ សហការជាមួយសមាគមគ្រូពេទ្យឥស្លាមកម្ពុជា ៕