ឯកឧត្តម វេងសាខុន អនុញ្ញាតឲ្យអគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំពិព័ណ៌តំបន់ទន្លេមេគង្គ-ឡាងឆាងចូលជួបសម្តែងគួរសម


នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាត ឲ្យលោក Ye Ke អគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំពិព័ណ៌តំបន់ទន្លេមេគង្គ-ឡាងឆាង បានចូលជួបសម្តែងគួរសម និងពិភាក្សាការងារ ទាក់ទងទៅនឹងការរៀបចំពិព័ណ៌តំបន់ទន្លេមេគង្គ-ឡាងឆាងលើកទីពីរ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគុនមិញ ខេត្តយូណាន់ ប្រទេសចិន ។ ការពិភាក្សាក៏បានផ្តោតការយកចិត្តទុកដាក់ នៃការដាក់តាំងពិព័ណ៌ផលិតផលកសិកម្ម ផងដែរ ដើម្បីបង្កើនការទាក់ទាញអ្នកវិនិយោគទុនចិនមកបន្តបណ្តាក់ទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងការផលិត និងវិចខ្ចប់ក្នុងការនាំចេញនូវផលិតផលកសិកម្ម ផងដែរ ។ លោក Ye Ke ក៏បានសន្យាថា នៅពេលត្រឡប់ទៅដល់ប្រទេសចិនវិញ នឹងពាំនាំនូវសំណូមពរឯកឧត្តមរដ្ឋមន្រ្តី ទៅជូនឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម និងរដ្ឋមន្រ្តីពាណិជ្ជកម្មចិន ក្នុងការបង្កើនការជួយឧបត្ថម្ភគាំទ្រផ្តល់ហិរញ្ញប្បទានមកដល់វិស័យកសិកម្មកម្ពុជាឲ្យបានកាន់ច្រើនបន្ថែមទៀត នាពេលខាងមុខ។