សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ថ្ងៃទី០១ ខែមេសា


កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នឹងត្រូវធ្វើឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ខាងមុខ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ក្នុងលិខិតអញ្ជើញរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រីដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គនេះ ធ្វើឡើងដើម្បីពិនិត្យ និងឆ្លងរបៀបវារៈដូចខាងក្រោម៖

*ទី១៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

*ទី២៖ សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ

*ទី៣៖ បញ្ហាផ្សេងៗ៕