ស្ពានសេកុង កំពុងដំណើរការសាងសង់ភ្ជាប់ផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ


ស្ពានឆ្លងកាត់ទន្លេសេកុងលើ ប្រវែង២៦០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បាន និងកំពុងដំណើរការសាងសង់ ដោយកងឯកភាពស្ថាបនាស្ពានលេខ ៧១៥ នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ខ.ភ.ម ដើម្បីតភ្ជាប់ផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ ពីដុងក្រឡ (ត្រើយខាងលិច) ឆ្ពោះទៅអូរតាង៉ាវ (ត្រើយខាងកើត ជាតំបន់ដែលភាគីកម្ពុជា-ឡាវនៅមិនទាន់ឯកភាពគ្នាក្នុងការបោះបង្គោលព្រំដែនខណ្ឌសីមា) និងបន្តទៅខេត្តរតនគិរី ។

ស្ពានសេកុងលើនេះ ត្រូវបានស្ថាបនាអែបប្របខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ដោយអនុវត្តតាមគោលនយោបាយព្រំដែន របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានតម្លៃជាយុទ្ធសាស្ត្រ ក្នុងការប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងភូមិផងរបងជាប់ជាមួយ ក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ។ដកស្រង់ពី page បញ្ជាការដ្ធានវិស្វកម្ម