ចាស់ជរា ស្រ្តីមេម៉ាយ និងប្រជាពរដ្ឋខ្វះខាតចំនួន២១៤គ្រួសារ ក្នុងស្រុកំពង់សិលា ខេត្តព្រះសីហនុ បានទទួលកញ្ចប់អាហារគ្រឿងបរិភោគឧបភោគពី ឯកឧត្តមវេជ្ជ. សុះ មុះសិន


ថ្ងៃសុក្រ ទី១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស .២៥៦៥ ត្រូវនឹងថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាកញ្ចប់អាហារគ្រឿងបរិភោគឧបភោគ សម្រាប់គ្រួសារប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចាស់ជរា ស្រ្តីមេម៉ាយ និងប្រជាពលរដ្ឋខ្វះខាត ដំណាក់កាលទី៣ ស្ថិតនៅភូមិក្រាំងអាត ឃុំកំពង់សិលា ខេត្តព្រះសីហនុ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិកាក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជ. ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម គឹម ណុង អគ្គនាយកនៃក្រសួងបរិស្ថាន លោកអភិបាលស្រុកកំពង់សិលា លោកមេឃុំ កំពង់សិលា គណៈអ៊ីម៉ាំខេត្ត។

ឯកឧត្តមវេជ្ជ. សុះ មុះសិន បាននាំក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្ដីនឹករលឹកពីចម្ងាយ សូមឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមចាក់វ៉ាក់សាំងការពារ អនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួមទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយ
អាត្រាឆ្លងនៅតាមសហគមន៍ ក៏ដូចជាក្នុងប្រទេស និងឈានទៅលុបបំបាត់ជំងឺដ៏កាចសាហាវទាំងនេះ តាមគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។

ឯកឧត្តមវេជ្ជ.បានគូសបញ្ជាក់ថា ដោយជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ នៅគ្រប់កាល:ទេស: គ្រប់ទីកន្លែង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានជួយដោះស្រាយឡើយ ។ដូច្នេះយើងត្រូវនាំគ្នាការពារសន្ដិភាពនេះឲ្យបានជារៀងរហូត ។ ពិតណាស់គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលចាស់ទុំជាងគេ និងរឹងមាំជាងគេ ដែលកើតឡើងដោយសារប្រជាជនដើម្បីប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ។ ជាក់ស្តែងគណបក្សប្រជាជនកម្ពុជាបានសម្រេចនូវមហាសមិទ្ធផលមួយទៀត គឺការបញ្ចប់សង្គ្រាមទាំងស្រុង និងការនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសតាមរយៈ “នយោបាយ ឈ្នះ-ឈ្នះ” របស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចគឺជាអគ្គមហារដ្ឋបុរសដ៏ឆ្នើម នៃយើងទាំងអស់គ្នា ដែលបានបន្តដឹកនាំប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ រហូតមកដល់ពេលបច្ចុប្បន្ននេះ ។ជាការពិតមិនអាចប្រកែកបាន អ្វីដែលគណបក្សបាននិងកំពុងធ្វើ គឺដើម្បីសម្រេចឱ្យបាននូវបុព្វហេតុចំនួន២ គឺ៖ សន្ដិភាព និងការអភិវឌ្ឍ ដែលយើងទាំងអស់គ្នាត្រូវតែធានាការពារឱ្យបានជាដាច់ខាត ។

ឯកឧត្តមវេជ្ជ. បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសុខសន្ដិភាព ដែលមានសព្វថ្ងៃឲ្យបានគង់វង្សយូរអង្វែង និងបោះឆ្នោតជូនគណបក្សណាដែលបងប្អូន យល់ថានៅជិតបងប្អូន និងជួយដោះស្រាយរាល់ទុក្ខលំបាកផ្សេងៗ ដែលបងប្អូនបានជួបប្រទះ ។

សូមបញ្ជក់ថាអំណោយកញ្ចប់អាហារ ដែលចែកជូនបងប្អូនប្រជាពលរដ្ឋ និងចាស់ជរា ចំនួន២១៤គ្រួសារ​ រួមមាន៖ អង្ករ ៣២១០គីឡូក្រាម មី ២១៤០កញ្ចប់ អំបិល ២១៤គីឡូ ប្រេងឆា ២១៤ដប ត្រីខ ៦៤២កំប៉ុង ស្ករស ៤២៨គីឡូក្រាម ដែលជាជំនួយរបស់អង្គការមុស្លិមហេលហ្វេន នៃប្រទេសអាល្លឺម៉ង់ ផ្ដល់តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា ៕