ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១២ ខែមេសា, អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យមជាអន្លើ !


(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។

ក្រសួងបានឲ្យដឹងថា ក្នុងអំឡុងសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖

* នៅថ្ងៃទី ៦-៩ ខែមេសា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
* នៅថ្ងៃទី ១០-១២ ខែមេសា ឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
* នៅថ្ងៃទី១១-១២ ខែមេសា នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើ ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ៕