ពិធីប្រកាសទទួលស្គាល់ក្រុមជំនួយការផ្នែកហិរញ្ញវត្ថុ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តា្តល និងប្រកាសសមាសភាពក្រុមការងារទទួលបន្ទុកចក្រភពអង់គ្លេស នៃក្រុមការងាររៀបចំអង្គការចាត់យុវជនគណបក្សនៅទ្វីបអឺរ៉ុប


វិមាន ៧មករា៖ រសៀលថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២២ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកហិរញ្ញវត្ថុ នៃយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តម ស៊ិន វុទ្ធី អនុប្រធានផ្នែកហិរញ្ញវត្ថុ នៃយុវជនគណបក្សថ្នាក់កណ្តាល និងលោក សែន ពិដែត អនុប្រធានក្រុមការងារទទួលបន្ទុកអង់គ្លេស នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅទ្វីអឺរ៉ុប បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមជំនួយការផ្នែកហិរញ្ញវត្ថុ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តា្តល និងប្រកាសសមាសភាពក្រុមការងារទទួលបន្ទុកចក្រភពអង់គ្លេស នៃក្រុមការងាររៀបចំអង្គការចាត់យុវជនគណបក្សនៅទ្វីបអឺរ៉ុប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាសមាជិក សមាជិកា ក្រុមជំនួយការផ្នែកហិរញ្ញវត្ថុ និងសមាជិក សមាជិកា ក្រុមការងារទទួលបន្ទុកចក្រភពអង់្លគ្លេស សរុបចំនួន ១២០រូប នៅវិមាន ៧មករា មហាវិថីព្រះនរោត្តម ខណ្ឌចំការមន រាជាធានីភ្នំពេញ។
ក្នុងពិធីនេះដែរ ឯកឧត្តម ជាប ដាវុធ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនដល់សមាជិក សមាជិកា អង្គប្រជុំក្នុងថ្ងៃនេះ ហើយឯកឧត្តម ជាប ដាវុធ ក្នុងនាមឯកឧត្តម ហ៊ុន ម៉ាណែត បានប្រគល់សេចក្តីសម្រេច និងលិខិតថ្លែងអំណរគុណជូនដល់សមាជិក សមាជិកា ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ធនធានផ្ទាល់ខ្លួន ចូលរួមចំណែកក្នុងការងារយុវជនគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក៕