ប្រជាពលរដ្ឋសាសនិកឥស្លាម ភូមិខ្វាន ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន ៧៦គ្រួសារ បានទទួលអំណោយ ខែបួសរ៉ាម៉ាឌន


ថ្ងៃទី១៤ខែមេសា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មការទី០៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក Khairul Hafiz ប្រធានអង្គការមាគ៌ាជីវិត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាកញ្ចប់អាហារគ្រឿងឧបភោគបរិភោគ សម្រាប់ខែបួសរ៉ាម៉ាឌនជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋខ្វះខាត ក្នុងភូមិខ្វាន ឃុំ ខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន៧៦គ្រួសារ ។

ឯកឧត្តមវេជ្ជ សុះមុះសិន បានគូសបញ្ជាក់ថា ដោយជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ នៅគ្រប់កាល:ទេស: គ្រប់ទីកន្លែង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានជួយដោះ ស្រាយឡើយ ។ ដូច្នេះយើងត្រូវនាំគ្នាការពារសន្ដិភាពនេះឲ្យបានជារៀងរហូត ។

សូមបញ្ជក់ថាអំណោយកញ្ចប់អាហារ ដែលចែកជូនបងប្អូនប្រជាពលរដ្ឋ គឺជាអំណោយរបស់អង្គការមាគ៌ាជីវិតដោយក្នុង១គ្រួសារទទួលបាន អង្ករ ១០គីឡូក្រាម អំបិល ០១គីឡូ ក្រាម ស្កសរ ០១គីឡូក្រាម ទឹកសុីអីវ០៦ដប ទឹកត្រី០២ ដប ទឹកដោះគោ ០២កំប៉ុង ខ្ទឹមសរ០១គីឡូក្រាម ដំណាប់ល្មើ ០១គីឡូក្រាម ។