ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំមន្ត្រីជំនាញរបស់ក្រសួង និងមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពទឹកនៅតាមប្រព័ន្ធធារាសាស្ត្រខ្នាតធំ


ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញរបស់ក្រសួង និងមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពទឹកនៅតាមប្រព័ន្ធធារាសាស្ត្រខ្នាតធំ ចំនួន ០៤ កន្លែង ក្នុងខេត្តបាត់ដំបង ដែលរួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រកង្ហត ស្ថិតនៅក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ។
២. ទំនប់ពហុបំណងបាត់ដំបង (សេកសក) ស្ថិតក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ។
៣. ប្រព័ន្ធធារាសាស្ត្រគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងមង្គលបុរី ស្ថិតនៅក្នុងឃុំក្តុលតាហែន ស្រុកបវេល ។
៤. ប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតនៅក្នុងឃុំតាគ្រាម ស្រុកបាណន់ ។
ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រខាងលើ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើឲ្យមន្ត្រីជំនាញរបស់ក្រសួង និងមន្ទីរ យកចិត្តទុកដាក់លើកិច្ចដំណើរការគ្រប់គ្រង បែងចែកទឹកស្រោចស្រពជូនប្រជាកសិករ និងត្រូវយកចិត្តទុកដាក់ថែទាំសមិទ្ធិផលលើវិស័យធនធានទឹកដែលមាននៅក្នុងខេត្ត ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង ៕