ប្រជាពលរដ្ឋសាសនិកឥស្លាម ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង ខេត្តក្រចេះ ចំនួន ៧៦៣គ្រួសារ បានទទួលអំណោយ ខែបួសរ៉ាម៉ាឌន


ថ្ងៃទី១៨ខែមេសា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានសមាគមនិស្សិតមុស្លិកកម្ពុជា រួមដំណើដោយ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាកញ្ចប់អាហារគ្រឿងឧបភោគបរិភោគ សម្រាប់ខែបួសរ៉ាម៉ាឌន និងអង្ករហ្សាកាត់ ជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋខ្វះខាត ក្នុងស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង ខេត្តក្រចេះ ចំនួន៧៦៣គ្រួសារ ។ ពិធីនេះដោយមានការចូលរួមពីសំណាក់ ឯកឧត្តម សាន់ ឡាទីន ទីប្រឹក្សារាជរដ្ឋាភិបាល លោកមេឃុំ ក្រុមប្រឹក្សា
គណៈអុីមុាំ ហាកឹមតួន យុវជនសមាគមនិស្សិតមុស្លិមកម្ពុជាប្រចាំខេត្តក្រចេះ ព្រមទាំងអាជ្ញាធរដែនដីផងដែរ ។

ឯកឧត្តមវេជ្ជ. បានគូសបញ្ជាក់ថា ដោយជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ នៅគ្រប់កាល:ទេស: គ្រប់ទីកន្លែង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានជួយដោះ ស្រាយឡើយ ។ ដូច្នេះយើងត្រូវនាំគ្នាការពារសន្ដិភាពនេះឲ្យបានជារៀងរហូត ។

សូមបញ្ជក់ថាអំណោយ ដែលចែកជូនបងប្អូនប្រជាពលរដ្ឋ ដោយទទួលបាន អង្ករ ២៣០៧គីឡូក្រាម អំបិល ១១៨គីឡូ ក្រាម ស្កសរ ២៣៦គីឡូក្រាម ទឹកត្រី០២ ដប ទឹកដោះគោ ៣៥៤ កំប៉ុង អូវ៉ាន់ទីន ២៣៦ ដប តែ១១៨កញ្ចប់។