កិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររដ្ឋបាល របស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអឺរ៉ុប ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់


វិមាន ៧មករា៖ នាល្ងាចថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអឺរ៉ុប បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររដ្ឋបាល របស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅទ្វីបអឺរ៉ុប ប្រចាំខែមេសា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ចំនួន ៤៥រូប នាវិមាន ៧មករា ខណ្ឌចំការមន រាជធានីភ្នំពេញ។