ឧត្តមបណ្ឌិត ម៉ៅ ភិរុណ បើកកិច្ចប្រជុំគណៈអភិបាលខេត្ត


នារសៀលថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកណ្ដាល បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ដែលបានអញ្ជើញជាអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងបានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកំលាំងប្រដាប់អាវុធទាំងបី ។