ប្រជាពលរដ្ឋខ្វះខាតចំនួន២១៦គ្រួសារ ក្នុងខេត្តកណ្តាល បានទទួលអំណោយខែបួសរ៉ាម៉ឌន ពីឯកឧត្តម សុះ មុះសិន


ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស .២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាកញ្ចប់អាហារគ្រឿងឧបភោគបរិភោគ សម្រាប់ ខែបួសរ៉ាម៉ាឌនដល់ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋខ្វះខាត ក្នុងភូមិជ្រៃអណ្តែត ឃុំកំពង់អុស ស្រុកពញាឮ ចំនួន១១៦គ្រួសារ និងភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន១០០គ្រួសារ សរុបរួម ២១៦គ្រួសារ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ យូសុះ អាលីយ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងាសាធារណៈ លោក អុីម៉ាំខេត្ត សមាជិកក្រុមប្រឹក្សាឃុំ យុវជន ព្រមទាំងអាជ្ញាធរដែន ។

ឯកឧត្តមវេជ្ជ. បាននាំក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្ដីនឹករលឹកពីចម្ងាយ សូមឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមចាក់វ៉ាក់សាំងការពារ អនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួមទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយអាត្រាឆ្លងនៅតាមសហគមន៍ ក៏ដូចជាក្នុងប្រទេស និងឈានទៅលុបបំបាត់ជំងឺដ៏កាចសាហាវទាំងនេះ តាមគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។

ឯកឧត្តមវេជ្ជ.បានគូសបញ្ជាក់ថា ដោយជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ នៅគ្រប់កាល:ទេស: គ្រប់ទីកន្លែង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានជួយដោះ ស្រាយឡើយ ។ ដូច្នេះយើងត្រូវនាំគ្នាការពារសន្ដិភាពនេះឲ្យបានជារៀងរហូត ។

សូមបញ្ជក់ថាអំណោយកញ្ចប់អាហារ ដែលចែកជូនបងប្អូនប្រជាពលរដ្ឋ និងចាស់ជរា ចំនួន២១៦គ្រួសារ រួមមាន៖ អង្ករ ៣២៤០គីឡូក្រាម មី ២១៦០កញ្ចប់ អំបិល ២១៦គីឡូ ស្កសរ ៤៣២គីឡូក្រាម ប្រេងឆា ២១៦ដប ទឹកដោះគោ ៦៤៨កំប៉ុង អូវ៉ាល់ទីន ៤៣២ដប និងតែ ២១៦កញ្ចប់ ដែលជាជំនួយរបស់អឌ្ឍចន្ទក្រហមនៃប្រទេសអារ៉ាប់រួមអេមីរ៉ាត និងអង្កការ I charity Australia ផ្ដល់តាមរយៈសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ។