លោកជំទាវ ជូ ប៊ុនអេង បើកកិច្ចប្រជុំឆ្លងផែនការសកម្មភាពជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់អនុវត្តបន្តឆ្នាំ ២០១៧-២០១៨


នៅព្រឹកថ្ងៃទី​១៤​ ខែកក្កដា​ ឆ្នាំ២០១៧​ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ មានប្រារព្ធនៅកិច្ចប្រជុំឆ្លងផែនការសកម្មភាពជាតិ​ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ សម្រាប់អនុវត្តបន្ត​ឆ្នាំ​ ២០១៧-២០១៨​ ដឹកនាំសម្របសម្រួលដោយលោកជំទាវ​ ជូ​ ប៊ុនអេង​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និង​ ជាអនុប្រធានអចិន្ត្រៃយ៍​ គ.ជ.ប.ជ​ អញ្ចើញចូលរួមក្នុងអង្គសិក្ខាសាលានេះមាន​ឯកឧត្តម​ លោកជំទាវ​ អភិបាល អភិបាលរងខេត្ត អគ្គលេខាធិការ អគ្គស្នងការរង អគ្គនាយករង លោក​ -​ លោកស្រី​ មកពី​ ក្រសួង​ ស្ថប័ន​ រាជធានី-ខេត្ត​ និងអង្គការដៃគូជាច្រើនទៀត។