ប្រព័ន្ធប្រឡាយបេតុង តាហ៊ែល កំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់


គិតត្រឹមថ្ងៃទី ១៥ ខែកក្កដា នេះ ការដ្ឋានសាងសង់ប្រព័ន្ធប្រឡាយបេតុង តាហ៊ែល សម្រេចលទ្ធផលបានប្រមាណ ៨០% ហើយ ។
សូមបញ្ជាក់ជូនថា ប្រព័ន្ធប្រឡាយបេតុង តាហ៊ែល កំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើង ដើម្បីទាញទឹកពីទន្លេតូចស្ទឹងស្លូត ទៅបំរើឱ្យការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករលើផ្ទៃដីប្រមាណ ៧០០ ហិកតា នៅក្នុងឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ការងារសាងសង់នេះ រួមមាន ៖ ស្ថានីយបូមទឹក ចំនួន ០១ កន្លែង, ប្រឡាយមេបេតុង ៣ ខ្សែ សរុបប្រវែង ៥.០៩៩ ម៉ែត្រ, ប្រឡាយរងបេតុង ១៥ ខ្សែ សរុបប្រវែង ៩.២៥០ ម៉ែត្រ និងអគារសហគមន៍ ចំនួន ០១ ខ្នង ។ ការដ្ឋានខាងលើ គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ ២០១៧ ខាងមុខនេះ ៕