ទិវាវប្បធម៌ជាតិលើកទី១៨ មកដល់ថ្ងៃទី៣ ខែមិនា


Kh Art 03 03 16 2 copy

     កម្ពុជា​ត្រៀម​ប្រារព្ធ​ទិវា​វប្ប​ធម៌​ជាតិ​ ដែល​តែង​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​៣ ខែ​​មិនា​ ។ ទិវា​វប្ប​ធម៌​ជាតិ​៣​ ខែ​មិនា គឺ​គេ​ចាត់​ទុក​ជា​ទិវា​ដ៏​សំខាន់​មួយ​ និង​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ ​ក្នុង​គោល​បំណង​រំលឹក​ដល់​គុណូប​ការៈ និង​ស្នាដៃ​ដ៏​ធំ​ធេង ​នៃ​បុព្វ​បុរស​កម្ពុជា​ ដែល​បាន​បន្សល់​ទុក​នូវ​មរតក​វប្បធម៌​ដ៏​សម្បូរណ៍​បែប ​សម្រាប់​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​ ។

     ទិវា​វប្ប​ធម៌​ជាតិ​៣​​មិនា ក៏​ជា​ទិវា​នៃ​ការ​បង្កើន​សេចក្តី​ស្រឡាញ់ ព្រម​ទាំង​ស្មារតី​ចូល​រួម​ថែរក្សា​ការពារ​សម្បត្តិ​វប្ប​ធម៌ ទាំង​រូបីយ៍ និង​អ​រូប​បីយ៍​ ឱ្យ​​ស្ថិត​ស្ថេរ​គង់​វង្ស​ផង​ដែរ ​។ សម្តេច​តេជោ​សែន​ នៅ​ថ្ងៃ​ទី​២ ខែ​​មិនា​នេះ បាន​មាន​ប្រសាសន៍​ក្នុង​ហ្វេស​ប៊ុក​ សង្ឃឹម​ជឿ​ជាក់​ថា ប្រជា​ពលរដ្ឋ​ខ្មែរ នឹង​រួម​គ្នា​ការ​ពារ​វប្ប​ធម៌​ជាតិ​ ទាំង​រូបីយ​ និង​អរូបីយ៍ ​។ សម្តេច​នៅ​មួយ​ថ្ងៃ​មុន​ទិវា​វប្ប​ធម៌​ជាតិ​៣​ មិនា​នេះ​ផង​ដែរ បាន​បង្ហាញ​ចៅ​ស្រី​ ២​រូប ​ដែល​បាន​នឹង​កំពុង​រៀន​របាំ​វប្ប​ធម៌​ជាតិ​ខ្មែរ ​ជា​ប្រពៃ​ណីយ៍​ក្នុង​ការ​គាំទ្រ​លើក​តម្កើង​ទិវា​វប្ប​ធម៌​ជាតិ​កម្ពុជា​នេះ​ ។ សម្តេច​តេជោ​សែន បាន​មាន​ប្រសាសន៍​ថា​ ចៅ​ស្រី​ទាំង​ ២​នាក់​នេះ បាន​ហាត់​សិល្បៈ​របាំ​បុរាណ​ខ្មែរ និង​ធ្លាប់​បាន​រាំ​របាំ​នេះ​ថ្វាយ​ព្រះ​ពរ​សម្តេច​ម៉ែ​ នា​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ផង​ដែរ ​។

     ទិវា​វប្ប​ធម៌​ជាតិ​នៅ​ក្នុង​ឆ្នាំ​ ២០១៦​ នេះ នឹង​ក្លាយ​ជា​ទិវា​លើក​ទី​១៨​ ហើយ ដែល​កាល​ពី​ឆ្នាំ​ទៅ​ទិវា​វប្ប​ធម៌​ជាតិ​លើក​ទី​១៧ បាន​ប្រារព្ធ​ទៅ​ក្រោម​ប្រធាន​បទ «យុវ​ជន​ដើម្បី​វប្ប​ធម៌​ជាតិ​»​ ។

Kh Art 03 03 16 4 copy  Kh Art 03 03 16 3 copy

Kh Art 03 03 16 5 copy  Kh Art 03 03 16 6 copy

Kh Art 03 03 16 7 copy  Kh Art 03 03 16 8 copy

Kh Art 03 03 16 9 copy  Kh Art 03 03 16 10 copy