ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺបានថ្លែងអំណរគុណសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ដែលបានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ


កំពង់ស្ពឺ៖ ខ្ញុំសូមថ្លែងអំណរគុណចំពោះសកម្មភាពមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ដែលបានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដែលសកម្មភាពនេះបានកាត់បន្ថយការចំណាយលើការព្យាបាលហើយសំណូមពរឱ្យសមាគមបន្តចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅពេលក្រោយៗទៀត។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោតំណាងលោក ហ៊ុន ម៉ាណែតប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានមានប្រសាសាសន៍ថានេះគឺជាលើកទី៥ហើយដែលសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោបានចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺដែលនេះគឺជាការយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
( ព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៧ )