លោក ម៉ៅ ហាក់ ដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក ចុះពិនិត្យលទ្ធផលការងារសាងសង់របាំងការពារច្រាំងទន្លេក្រុងកំពង់ចាម


ព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៧ លោក ម៉ៅ ហាក់ អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង ចុះពិនិត្យលទ្ធផលការងារសាងសង់របាំងការពារច្រាំងទន្លេក្រុងកំពង់ចាម ជំហានទី ៣ ប្រវែង ៧៨ ម៉ែត្រ ដែលទើបនឹងបញ្ចប់ជាស្ថាពរនាពេលថ្មីៗនេះ ។