ឯកឧត្តម ចម ប្រសិទ្ធ ដឹកនាំមន្រ្តីក្រោមឱវាទប្រគេនទៀនព្រះវស្សាតម្កល់នៅលើព្រះវិហារនៃ វត្តឧណ្ណាលោម រាជធានីភ្នុំពេញ


ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួមជាមួយក្រុមគ្រួសារ និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានរៀបចំពិធី វេប្រគេនទៀនព្រះវស្សាសម្រាប់តម្កល់នៅលើព្រះវិហារនៃ វត្តឧណ្ណាលោម រាជធានីភ្នុំពេញ ដោយយាងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហា សង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គង់ជាព្រះរាជាធិបតី រួមជាមួយនិងព្រះរាជាគណៈ និងមន្ត្រីសង្ឃចំនួន៧អង្គ ទៀតដែលគង់ នៅវត្តឧ ណ្ណាលោម ដើម្បីសូត្រមន្ត នមសិក្កាព្រះរតនត្រៃយ៍ និងសមាទានសីល្ប៍ដើម្បីឧទ្ទិសកុសលផល បុណ្យជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា ញាតិការទាំងប្រាំពីរសន្តាន ដែល បានចែកឋានទៅកាន់បរលោកខាងមុខ សូមបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ ។ ម៉្យាងទៀតបានឧទ្ទិសកុសលផលអនិសង្ឃដែលកើតឡើងពីការដង្ហែរទៀតព្រះវស្សានេះ ដល់ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោក ជំទាវ បុត្រា បុត្រី ចៅប្រុស ចៅស្រី និងថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទក្រសួង ព្រមទាំងពុទ្ធបរិស័ទ្ធ ជិតឆ្ងាយទាំងអស់សូមទទួលនូវមហាកុសល្យដ៏ថ្លៃថ្លា គឺមានប្រាជ្ញាវៀងវៃ សុខភាពបរិបូរណ៌ សម្រេចកិច្ចការបម្រើជាតិ និងប្រជាពលរដ្ឋ ទទួលបានជោគជ័យ និងរីកចម្រើនជាលំដាប់ ។

នៅក្នុងពិធីនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំវេរនូវទ័យទាន ប្រគេនថ្វាយ សម្តេចព្រះសង្ឃរាជ រួមមាន ៖ទៀនវស្សាចំនួន០១ គូ អង្ករចំនួន១តោន ប្រេងកាត ៩ ប៊ីដុង ឆៃពៅ ០៩ គ.ក្រ ទឹកក្រូច ០៩ កេស ទឹកសុទ្ធ ០៩ កេស ទឹកត្រី ០៩ យួរ ទឹកសុីអុីវ ០៩ យួរ ត្រីខ ០៩ ឡូ មី ០៦កេស (តូច ០៣ ធំ ០៣) អំបិល ០៩ គ.ក្រ ប៊ីចេង ០៩ គ.ក្រ ស្ករស ០៩ គ.ក្រ តែ ០៩ គ.ក្រ ទឹកដោះគោ ០១កេស និងទឹកត្រចៀកកាំ ០១ កេស រួមទាំងបច្ច័យចំនួន ៣១.២៨០.០០០( សាមសិបមួយលាន ពីររយប៉ែតសិបពាន់រៀលគត់) ។