ក្រសួងធនធានទឹកកសាងទំនប់រក្សាទឹក ២៥៨លានម៉ែត្រគូប


Dim 07 03 16 2 copy

     ក្រសួង​ធន​ធាន​ទឹក បាន​ចាប់​ផ្ដើម​សាង​សង់​ទំនប់​មួយ អាច​ស្ទាក់​ទឹក​ទុក​ជាង ២៥០​លាន ម៉ែត្រ​គូប អាច​ស្រោច​ស្រព​ផ្ទៃដី​បាន​ជាង ២ម៉ឺន ៥ពាន់ ហិចតា នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ ។

     យោង​តាម​ការ​ផ្សាយ​របស់​ក្រសួង​ធន​ធាន​ទឹក បាន​ឲ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​ធន​ធាន​ទឹក ស្ទឹង​ស្រែង ខេត្ត​ឧត្តរ​មាន​ជ័យ បាន​បញ្ចប់​ការ​អនុវត្ត​ជំហាន​ទី១ ដោយ​ជោគ​ជ័យ​រួច​ហើយ ។ បច្ចុប្បន្ន​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម កំពុង​បន្ត​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ធន​ធាន​ទឹក ស្ទឹង​ស្រែង ជំហាន​ទី២ ។ ការងារ​ជា​អាទិភាព​នៅ​ក្នុង​ជំហាន​ទី​២ នេះ គឺ​ការ​សាង​សង់​ទំនប់​អាង​ទឹក ១​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិ​ស្រះ​កែវ ឃុំ​ពង្រ ស្រុក​ចុង​កាល់ ខេត្ត​ឧត្តរ​មាន​ជ័យ ។ ទំបន់​នោះ​មាន​សមត្ថ​ភាព​ស្តុក​ទឹក​បាន ២៥៨ លាន​ម៉ែត្រ​គូប

     ក្រោយ​ពេល​សាង​សង់​រួច​រាល់​ជា​ស្ថាពរ គម្រោង​អភិវឌ្ឍន៍​ធន​ធាន​ទឹក ស្ទឹង​ស្រែង នឹង​ផ្តល់​ទឹក​សម្រាប់​យក​ទៅ​ផ្គត់​ផ្គង់​ដី​ស្រែ​ជាង ២ម៉ឺន ៥ពាន់​ហិកតា ដែល​អាច​ផលិត​ស្រូវ​បាន ២​ដង ក្នុង ១​ឆ្នាំ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ចុង​កាល់ ខេត្ត​ឧត្តរ​មាន​ជ័យ… នៅ​ស្រុក​ស្រី​ស្នំ ស្រុក​ក្រឡាញ់ ខេត្ត​សៀម​រាប… និង​នៅ​ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ ផង​ដែរ ។

Dim 07 03 16 1 copy Dim 07 03 16 3 copy

Dim 07 03 16 4 copy Dim 07 03 16 5 copy

Dim 07 03 16 6 copy Dim 07 03 16 10 copy