លោក ចាន់ ស៊ីណាត ដឹកនាំក្រុមការងារ PMU-ADB MOWRAM ធ្វើការចុះពិនិត្យការដ្ឋានប្រពន្ធ័ធារាសាស្រ្តព្រែកជីក


ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៧ លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ PMU-ADB MOWRAM ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្វើការចុះពិនិត្យការដ្ឋានប្រពន្ធ័ធារាសាស្រ្តព្រែកជីក ស្ថិតក្នុងស្រុក
មោងឬស្សី និងស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលជាកន្លែងអនុវត្តគម្រោងប្រព័ន្ធធារាសាស្រ្តតំបន់ខ្ពង់រាប និងការគ្រប់គ្រងវិស័យទឹក ។
ក្រោយការពិនិត្យ ក្រសួង ស្ថាប័នពាក់ព័ន្ធ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងនេះ ដោយឡែក តំណាងភាគី ADB បានធ្វើការកត់សំគាល់ថាគម្រោងនេះ ត្រូវបានអនុវត្តទៅដោយរលូន ទាំងបទដ្ឋានបច្ចេកទេស និងនីតិវិធី ព្រមទាំងទទួលបានលទ្ធផលល្អលើគ្រប់ផ្នែកទាំងអស់ ។ ផ្តើមចេញពីលទ្ធផលនេះ ភាគី ADB នឹងបន្តការគាំទ្រយ៉ាងពេញទំហឹងដល់ក្រសូងធនធានទឹក និងឧតុនិយម ក្នុងការអភិវឌ្ឍវិស័យទឹក និងឧតុនិយម ឲ្យកាន់លូតលាស់ឆាប់រហ័សបន្ថែមទៀត ៕