ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា និងឯកឧត្តម នាយឧត្តមសេនីយ គន់ គីម អញ្ជើញចុះពិនិត្យ និងដោះស្រាយបញ្ហាផលប៉ះពាល់នៅតំបន់អាងអូរខៃដន


ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ . ឯកឧត្តម នាយឧត្តមសេនីយ គន់ គីម អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យ និងដោះស្រាយបញ្ហាផលប៉ះពាល់នៅតំបន់អាងអូរខៃដន ឋិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ។