សម្តេចតេជោ អនុញ្ញាតឱ្យអគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពអ៉ីស្លាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក មហាម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពអ៉ីស្លាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។ ជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព។