អភិបាលស្រុកស៊ីធរកណ្ដាល ចុះពិនិត្យមើល ដំណើរការ សាងសង់មណ្ឌលសុខភាពឃុំល្វេ


រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧
លោក ម៉ននី បណ្ឌិត អភិបាល​ នៃគណ:អភិបាលស្រុកស៊ីធរកណ្ដាល រួមជាមួយលោក ពេជ្រ​ ប៉ូឡា ប្រធានការិយាល័យ ប្រតិបត្តិស្រុក ប្រធានមន្ទីពេទ្យ​ មណ្ឌលសុភាព​ និងសហការី បានចុះពិនិត្យមើល ដំណើរការ សាងសង់មណ្ឌលសុខភាពឃុំល្វេ ដែលកំពុងសាងសង់​ បានប្រហែល៦០%ហើយ​ នេះជាសមិទ្ឋិផលថ្មីមួយទៀតដែលកំពុងកើតឡើង ដែលស្ថិតនៅក្នុងភូមិកោងទន្លេលើ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល​ ខេត្តព្រៃវែង​ ។

ឆ្លៀតឱកាសជាមួយគ្នានោះដែរ​ លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល​ និងលោក​ េពជ្រ​ ប៉ូឡា​ ប្រធានការិយាល័យប្រតិបត្តិស្រុក ព្រមទាំងសហការី បានបន្ដដំណើរចុះធ្វើយុទ្ធនាការដាក់ថ្នាំ អាលបែត តាមពាងទឹក​ អាងទឹក​ និងកន្លែងដែលអាចដក់ទឹកបាន​ ដល់ខ្នងផ្ទះប្រជាជន​ ដើម្បីការពារកុំអោយកើត​ និងទប់ស្កាត់ដង្កូវទឹក​ បង្កជាមូសខ្លា​ និងជំងឺផ្សេងៗ​ ដែលស្ថិតនៅក្នុងភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។