កិច្ចប្រជុំស្ដីពីការត្រៀមលក្ខណៈអនុវត្តកំណែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២១ សីហា ២០១៧


រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង២:៣០​នាទី នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ មាន​ប្រារព្ធ​កិច្ច​ប្រជុំ​ស្ដី​ពី​ការ​ត្រៀម​លក្ខណៈ​អនុវត្ត​កំណែ​ទម្រង់​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២១ សីហា ២០១៧ ​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ហង់ ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា រួមជាមួយ លោក​ជំទាវ​រដ្ឋលេខាធិការ អគ្គនាយក ប្រធាន​នាយកដ្ឋាន ប្រធាន​មន្ទីរអប់រំ​​ ខេត្ត​ ក្រុង និង​ប្រធាន​ការិយាល័យ​អប់រំ យុវជន កីឡា ក្រុង ស្រុក ខណ្ឌ​ ទូទាំង​ប្រទេស។

កិច្ច​ប្រជុំ​នេះ​​ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បី​ឱ្យ​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង ៖ ២១ សីហា ២០១៧ ប្រព្រឹត្តិ​ទៅ​ប្រកប​ដោយ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន ។