លោក សោម ពិសិដ្ឋ ចូលរួមបើកវិញ្ញាសាការប្រឡង ជ្រើសរើសសិស្ស-និស្សិត ឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ


ខេត្តកែប៖ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នេះនៅអនុវិទ្យាល័យសង្គមរាស្រ្តនិយម លោក សោម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តកែប ចូលរួមបើកវិញ្ញាសាការប្រឡង ជ្រើសរើសសិស្ស-និស្សិត ឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ សាលាខេត្តកែប សម្រាប់ឆ្នាំ២០១៧៕