ឯកឧត្ដម គួច ចំរើន ចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលប្រឈម និងទទួលរងគ្រោះដោយសារបាក់ស្រុតច្រាំងទន្លេ ស្ថិតនៅភូមិគគីរ


ព្រឹកថ្ងៃទី២១ កក្កដា ឆ្នាំ២០១៧ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីក្រោមឱវាទ បានចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលប្រឈម និងទទួលរងគ្រោះដោយសារបាក់ស្រុតច្រាំងទន្លេ ស្ថិតនៅភូមិគគីរ ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
យោងតាម ប្រភពពីអាជ្ញាធរភូមិ ឲ្យដឹងថា បច្ចុប្បន្ន ច្រាំងប្រវែងប្រមាណជា ១.០០០ម បានបាក់ស្រុតចូលទៅក្នុងទន្លេ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ ចំនួន ១៤ខ្នងផ្ទះ ក្នុងនោះផ្ទះ ០៣គ្រួសារ ត្រូវរុះរើ ទៅកាន់កន្លែងសុវត្ថិភាព ។ ដោយឡែក ខ្នងផ្ទះផ្សេងៗទៀត កំពុងរង់ចាំស្ថានភាព នៃទឹកជំនន់បន្តទៀត ដើម្បីរុញ និងរើទៅកាន់កន្លែងសុវត្ថិភាព ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានជម្រុញដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ លើសុវត្ថិភាពរៀងៗខ្លួន ៕