គម្រោងធំៗចំនួន២ ក្នុងវិស័យទឹកស្អាតនៅកម្ពុជា នឹងលេចចេញជារូបរាងឆាប់ៗបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ចម ប្រសិទ្ធ ទៅកាន់ទីក្រុងសៀងហៃ


(ទីក្រុងសៀងហៃ)៖ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំគណៈប្រតិភូក្រសួងឧស្សាហកម្ម និងសិប្បកម្ម បំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃ ប្រទេសចិន ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យសម្រេចបានជាលទ្ធផលផ្លែផ្កា សម្រាប់គម្រោងធំៗ ចំនួន២ ក្នុងនោះរួមមាន៖ ការបង្កើតសួនឧស្សាហកម្មទឹកស្អាត និងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យទឹកស្អាតនៅកម្ពុជា។
ក្នុងរយៈពេល ២ថ្ងៃកន្លងមក នៅទីក្រុងសៀងហៃ គណៈប្រតិភូក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានជួបប្រជុំពិភាក្សាជាមួយភាគីចិនដែលមកពីស្ថាប័ន និងក្រុមហ៊ុនផ្សេងៗគ្នា ក្នុងនោះរួមមាន៖
-នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ប្រតិភូក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេស Caohejing Economic Development Zone ព្រមទាំងមានជំនួបប្រជុំជាមួយលោកអគ្គនាយកក្រុមហ៊ុន Shanghai Mechanical Power Engineering Co., Ltd. នៅទីក្រុងសៀងហៃ ប្រទេសចិន ដេីម្បីពិភាក្សាអំពីការបង្កើតសួនឧស្សាហកម្មទឹកស្អាត និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យទឹកស្អាតនៅខេត្តកែប។
-នារសៀលទី២១ ខែកក្កដា ឆ្នាំ២០១៧ ប្រតិភូក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តការងារជួបជាមួយលោក Yin Bangqi ប្រធានមជ្ឈមណ្ឌល Shanghai Science &Technology Development and Exchange និងជាប្រធានធនាគារបច្ចេកវិទ្យាបៃតង នៅទីក្រុងសៀងហៃ ដើម្បីស្វែងរកថវិកាគាំទ្រការបង្កើតសួនឧស្សាហកម្មទឹកស្អាតនៅកម្ពុជា ដោយប្រើប្រាស់ថវិកាគោលនយោបាយ ផ្លូវមួយខ្សែក្រវ៉ាត់មួយតាមរយៈធនាគារបច្ចេកវិទ្យាបៃតង នៅក្រុងសៀងហៃ។
-នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងារថ្នាក់កម្រិតបច្ចេកទេសរវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអ្នកជំនាញការទឹកស្អាតក្រុងសៀងហៃ បានប្រជុំពិភាក្សាលើការរៀបចំកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាល និងសួនឧស្សាហកម្មទឹកស្អាត នៅកម្ពុជា ដែលរំពឹងថាបានថវិការពីធនាគារបៃតង ក្រុងសៀងហៃ។ ក្រៅពីនោះក៏មានការជជែកពិភាក្សាលើការកសាងនូវខ្សែវីឌីអូផ្សព្វ
ផ្សាយ ឲ្យប្រជាជនបានយល់ដឹងពីគុណតម្លៃនៃការទទួលបាន និងសារៈប្រយោជន៍
នៃការប្រើប្រាស់ទឹកស្អាត។
-នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧
ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើបទបង្ហាញពីស្ថានភាពនៃការកកើត ការវិវត្តន៍រីកចំរើន និងទិសដៅ សម្រាប់ការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ អ្នកជំនាញការធំៗចិន ផ្នែកទឹក