ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា


នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានជួបពិភាក្សាការងារជាមួយលោកArnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ប្រចាំកម្ពុជា។
កិច្ចប្រជុំបានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរវាងEuroCham និងក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្ម។
លោក Arnaud Darc បានសម្តែងនូវការគាំទ្រពីសំណាក់EuroCham ចំពោះការកែទម្រង់ប្រកបដោយភាពជឿនលឿនរបស់ក្រសួងដែលអាចឱ្យបរិយាកាសធុរកិច្ចប្រសើរឡើង។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការចូលរួមរបស់វិស័យឯកជននៅក្នុងដំណើរការកែទម្រង់នេះ។
ជាមួយគ្នានេះផងដែរ លោកArnaud Darc ក៏បានសម្តែងនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយកាត់បន្ថយការចំណាយក្នុងវិស័យភ័ស្តុភារកម្មដើម្បីផ្តល់ហេដ្ឋារចនាសម្ព័ន្ធមួយប្រកបដោយភាពប្រកួតប្រជែង និងការតភ្ជាប់កាន់តែប្រសើរ។