ឯកឧត្តម ស៊ូ សូវុធ អញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលរថយន្តបំពាក់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ និងផ្សែងអ័ព្ទឆ្លងដែន


នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ស៊ូ សូវុធ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលរថយន្តបំពាក់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ និងផ្សែងអ័ព្ទឆ្លងដែន គ្រាដែលកម្មវិធីក៏មានការចូលរួមពីលោក Jatuporn Buruspant តំណាងក្រសួងធនធានធម្មជាតិនិងបរិស្ថាន នៃព្រះរាជាណាចក្រថៃ រួមទាំងអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន និងមន្រ្តីពាក់ព័ន្ធប្រមាណ៣០ នាក់ នៅខេត្តស្រះកែវ ប្រទេសថៃ ។
គោលបំណងនៃពិធីនេះគឺ ភាគីថៃ និងបញ្ជូនរថយន្តត្រួតពិនិត្យគុណភាពគុណភាពខ្យល់មកធ្វើការបណ្តុះបណ្តាលមន្រ្តី នៃនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ និងសំឡេង ដល់មន្ត្រីនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ពីរបៀបប្រើប្រាស់ឧបករណ៍ក្នុងការតាមដានគុណភាពខ្យល់និងផ្សែងអ័ព្ទឆ្លងដែន ដែលមានរយ:ពេលពីរខែ៕