ឯកឧត្តម ថោង ខុន អញ្ជើញធ្វើបទបាឋកថា ចែករំលែកបទពិសោធន៍ពី យន្តការក្នុងការអភិវឌ្ឍ និងអភិរក្សតំបន់ទេសចរណ៍ធម្មជាតិ និងការការពារសុវត្ថិភាពជូនទេសចរ


នាព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញធ្វើបទបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍លើប្រធានបទស្ដីពី យន្តការក្នុងការអភិវឌ្ឍ និងអភិរក្សតំបន់ទេសចរណ៍ធម្មជាតិ និងការការពារសុវត្ថិភាពជូនភ្ញៀវទេសច នៅរាជបណ្ឌិត្យសភានគរបាលកម្ពុជា។
បទបាឋកថានេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ គ្រូនគរបាលជាតិ មន្ត្រីនគរបាលជាតិ និស្សិត សិក្ខាកាម និងសិស្សនៃរាជបណ្ឌិត្យសភានគរបាលកម្ពុជា៕