ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី Somdy Douangdyដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ


ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី Somdy Douangdy រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃត្រង់ទី២៦ខែកក្កដា ឆ្នាំ២០១៧ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។

អញ្ជើញទទួលស្វាគមន៍ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នៅឯព្រលាន យន្តហោះ អន្តរជាតិភ្នំពេញ មានវត្តមានឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសេដ្ឋកិច្ចជាច្រើនរូបទៀត។