អភិបាលស្រុកស៊ីធរកណ្ដាល នាំយកទានវស្សា ទ័យទាន គ្រឿងឧបភោគបរិភោគច្រើន និងបច្ច័យសម្រាប់កសាងវត្ត


ព្រឹកថ្ងៃទី 26 / 07 / 17 លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល ក្នុងនាម ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជា​ ផល្គុន​ និងដោយមានការចូលរួមពី លោក នួន ថូ ប្រធានស្តីទី​ គណបក្សប្រជាជនស្រុក និងលោក ស៊ាន ចិន្ដា អភិបាលរងស្រុក ព្រមទាំងសហការី កងវិស្វកម្ម​ធ្វើផ្លូវនៅភូមិបន្លិចស្វាយ​ ឃុំព្នៅ១​ ប្រធានការិយាល័យធម្មការ បាននាំយកទានវស្សា ទ័យទាន គ្រឿងឧបភោគបរិភោគជាច្រើន និងបច្ច័យ​សម្រាប់កសាងវត្ត​ ។​ ក្នុងឱកាសនោះដែរ ក៏មានការចូលរួមពី សំណាក់ប្រជាពលរដ្ឋចំណុះជើងវត្ត ព្រៃដើមថ្នឹងខាងជើង បានធ្វើចង្ហាន់ ដើម្បីយកទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តបន្លិចស្វាយ ឃុំព្នៅ១​​ ដែលជាវត្តមួយ​នៅឆ្ងាយពីទីប្រជុំជន​ និងនៅមានភាពខ្វះខាត់ច្រើននៅក្នុងស្រុកស៊ីធរកណ្ដាល។

សប្បុរសជនចូលរួមជាសំភារៈ​ និងបច្ច័យ ដូចមាន​រាយនាម​ ខាងក្រោម៖
១/​ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ​ មានទានវស្សា​,​ទ័យទាន,​ គ្រឿងឧបភោគ​បរិភោគជាច្រើន និងបច្ច័យ​ ៤០០,០០០៛
២/​ លោក ម៉ននី បណ្ឌិត អភិបាល​ស្រុកសីុធរកណ្តាល ទឹកបរិសុទ្ធ ៤កេស និងបច្ច័យ​ ២០០,០០០៛
៣/​ លោក នួន ថូ ប្រធានស្តីទី​ គណបក្ស​ ប្រជាជន​​ស្រុក ភេសជ្ជៈខារ៉ាបាវ១ កេស និងបច្ច័យ​ ២០,០០០៛
៤/​ លោក ស៊ាន ចិន្តា អភិបាលរងស្រុក ថវិកា ៥០,០០០៛
៥/​ លោក ស៊ឹង សៃ និងភរិយា ភេសជ្ជៈ អូអីុឈិ ០១ កេស ទឹកបរិសុទ្ធវីតាល ០១ កេស ថវិកា ៥០,០០០៛
៦/​ ព្រះអង្គចេង បញ្ញា​ ទៀនវស្សា១គូ មី១ កេស
៧/​ កងវិស្វ័កកម្ម ថវិកា ៨០,០០០៛
៨/​ សហការីសាលាស្រុក ថវិកា ៣០,០០០៛
​ សរុបបច្ច័យ​ ៨៣០,០០០៛