ឯកឧត្ដម គួច ចំរើន និងឯកឧត្តមឧត្តមសេនីយ៍ទោល គង់ អៀង ចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេមេគង្គ


ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម និងឯកឧត្តមឧត្តមសេនីយ៍ទោល គង់ អៀង នាយករងនាយកដ្ឋានវិស្វកម្ម និងមន្ត្រីជំនាញពាក់ពន្ធ័ បានចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេមេគង្គ ១កន្លែង ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ឆ្ពោះទៅកាន់ឃុំកោះមិត្ត ស្រុកកំពង់សៀម នៃខេត្តកំពង់ចាម ដែលបច្ចុប្បន្ននេះកសាងបាន ៩០%ហើយ ហើយក៏បានអនុញ្ញាតអោយប្រជាជនឆ្លងកាត់បណ្តោះអាសន្ន ដើម្បីជួយសម្រួលផលលំបាកនារដូវទឹកឡើងនេះ។